Search This Blog

Friday, October 19, 2012

Sony ប្រកាស​ឈ្មោះ​ទូរស័ព្ទ Xperia បាន Jelly Bean

ថ្មី​ៗ​នេះ Sony បាន​ប្រកាស​ឈ្មោះ​សែ​ស្រ​ឡាយ​ទូរស័ព្ទ Xperia ដែល​ខ្លួន​គ្រោង update ឡើង Android 4.1  Jelly Bean ព្រម​ជាមួយ​នឹង​ការ​បញ្ជាក់​ឈ្មោះ Device ដែល​មិន​អាច update បាន។

Smartphoneដែល​ទទួល​បាន Jelly Bean មាន​ដូច​ជា៖
- Xperia T
- Xperia TX
- Xperia V
- Xperia S
- Xperia acro S
- Xperia ion
- Xperia P
- Xperia go
- Xperia J
ក្រុមហ៊ុន ​បាន​បញ្ជាក់​ថា Xperia T, TX និងV គ្រោង​ទទួល​បាន Jelly Bean នៅ​ពាក់​កណ្ដាល​ត្រីមាស​ទី ១ ឆ្នាំ​ក្រោយ។ ចំណែក​កាល​បរិច្ឆេទ update ឡើង Jelly Bean សម្រាប់ Xperia ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង​តារាង​ខាង​លើ​នឹង​ប្រកាស​តាម​ក្រោយ។
គ្រួសារ Xperia ដែល​មិន​អាច Update ឡើង Jelly Bean បាន​គឺ​រាប់​ចាប់​ពី Xperia ទាំង​អស់​ដែល​បាន​ចេញ​លក់​ក្នុង​ឆ្នាំ ២០១១ ព្រោះ Sony មិន​អាច​ធានា​បាន​ថា Smartphone ស៊េរី​ឆ្នាំ ២០១១ ទាំង​នោះ​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​ដែល​មាន​នៅ​លើ Jelly Bean ដូច​ការ​រំពឹង​ទុក​របស់​អ្នក​ប្រើប្រាស់​ឡើយ។ តែ​ទោះជាយ៉ាងណាក៏ដោយ Sony បាន​សន្យា​ថា​ នឹង​បន្ត​គ្រាំ​ទ្រ​ផលិត​ទាំង​នោះ​ជាមួយ​នឹង​ការ​ចេញ​ firmware ថ្មីៗ។
តើ​រក​ឃើញ​ឈ្មោះ Xperia ដែល​ប្រិយមិត្ត​កំពុង​ប្រើប្រាស់​ក្នុង​តារាង​ខាង​លើ​នេះ​ទេ?

ចំលងចេញពី : News.sabay.com.

No comments:

Post a Comment